
Self- Awareness
Self- Awareness អ្នកស្រី ជា សំណាង ការយល់ដឹងពីខ្លួនឯង ឬ ការស្គាល់ពីខ្លួនឯង មានន័យបែបណាដែរ? តើហេតុអ្វីបានជាការយល់ដឹងពីខ្លួនឯងមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗទាំងនៅក្នុងជីវិតផ្ទាល់ខ្លួនក៏ដូចជាជិវិតការងារ? តើមានលក្ខណៈអ្វីខ្លះដែលអាចបញ្ជាក់ថាយើងមានការយល់ដឹងពីខ្លួនឯង? ការយល់ដឹងពីខ្លួនឯងគឺជាសមត្ថភាពក្នុងការផ្តោត ការឆ្លុះបញ្ចាំង ក៏ដូចជាអារម្មណ៍ និងប្រតិកម្មរបស់ខ្លួនទៅលើអ្វីមួយដែលមានទំនាក់ទំនងជាមួយនឹងស្ថានភាព ឬមនុស្សនៅជុំវិញខ្លួន។ ការយល់ដឹងពីខ្លួនឯងពិតជាមានសារៈសំខាន់ណាស់ទាំងនៅក្នុងជីវិតផ្ទាល់ខ្លួនក៏ដូចជាជិវិតការងារ ដោយសារបុគ្គលដែលមានការយល់ដឹងពីខ្លួនឯងច្រើនគឺជួយឲ្យពួកគាត់មានចិត្តស្ងប់ អាចគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ មានការគិតវិភាគបានល្អិតល្អន់មុននឹងឆ្លើយតបទៅក្រុមការងារ មានហេតុផលច្បាស់លាស់នៅពេលចរចារ ស្គាល់ពីគុណតម្លៃខ្លូនឯង ហើយក៏គោរពគុណតម្លៃរបស់អ្នកដទៃដូចគ្នា។ ម្យ៉ាងវិញទៀតពួកគាត់ក៏អាចដឹងពីការយល់ឃើញរបស់អ្នកដទៃមកលើខ្លួនផងដែរ។ ជាងនេះទៅទៀត